Blogger Gadgets

Tuesday, June 12, 2012

បុណ្យកត្តញ្ញ ២០១២

Thursday, June 7, 2012

លោក​ស្រី ​អ៊ួង​​សាន់​ស៊ូជី ជ័យលាភី​ពាន​រង្វាន់​​​​ណូ​បែល សន្តិភាព

​​ប្រធានាធិបតី​បារាំង​អេលី​ហ្សេ​ ក្នុង​សេចក្តី​​​ប្រកាសមួយ​​បានឲ្យដឹង​​​ថា តាម​ការ​​​​អញ្ជើញ​​​របស់​​ប្រធានាធិបតី​​​បារាំង
​លោក​ស្រី ​អ៊ួង​​សាន់​ស៊ូជី ជ័យលាភី​ពាន​រង្វាន់​​​​ណូ​បែល សន្តិភាព​និងជា​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំងភូមា​​នឹងទៅ​​
បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​​បារាំង​ពីថ្ងៃទី​២៦ ទៅ ​២៩មិថុនា។
យោងតាម​​សេចក្តី​ប្រកាស​របស់​​វិមាន​​​អេលី​ហ្សេថា ​​ទស្សនកិច្ច​​នេះ​នឹង​ជា​ឱកាស ​ដើម្បី​​​​លើក​​ទឹក​ចិត្ត​​លោកស្រី​ស៊ូជី​
ដោយ ​​សារតែ​ការ​ប្រយុទ្ធ​​របស់​​លោកស្រី ​​ដើម្បី​​​​លទ្ធិ​ប្រជាធិបតេយ្យ ​​និង​ការ​​​គោរព​​​សិទ្ធិ​មនុស្ស​ហើយ​​បញ្ជាក់​​​​ជាថ្មី​​​ពីឆន្ទៈ
​​​របស់​​​បារាំង​​បន្តជួយ​​ទ្រទ្រង់​​​ដល់​ការ​ឆ្លង​កាត់​​​​​​ខាង​នយោបាយ​​​នៅ​​ភូមា។

​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ក្នុង​​​ក្របខណ្ឌ​​នៃ​ដំណើរ​​​ទស្សនកិច្ច​របស់​លោក​ស្រី​ ស៊ូជី ​នៅអឺរ៉ុប​ ​ចាប់​​ពី​ពាក់​​​កណ្តាល
​ ខែ​​មិថុនា​​​នេះទៅ។ ​នាថ្ងៃទី១៤​ មិថុនា​​ ​​​លោកស្រី​ស៊ូជី​​នឹង​​​​​ទៅ​កាន់​​​ទីក្រុង​​ហ្សឺ​ណែវ​​​ ដែល​​​នៅទីនោះ​​​លោក​ស្រី​​នឹង​​ថ្លែង​
សុន្ទរកថា​​មួយ​​​នា​សម័យ​ប្រជុំ ​​​លើក​ទី១០១​ របស់​​សន្និសីទ​​​អន្តរជាតិ​នៃការងារ​​​​​របស់​​​​អង្គការ​​​ការងារ​អន្តរ​ ជាតិ​​​OIT ។ 
នា​ថ្ងៃទី​១៦ មិថុនា​ ​​មេដឹកនាំ​​ប្រឆាំងភូមា​​​​រូបនេះ​ទៅ​កាន់​​​​ទីក្រុង​​អូស្លូ ប្រទេស​​​​ន័រវែស ​ដែល​​​​នៅទីនោះ​​​លោក​ស្រី​​​នឹងថ្លែង​​​
ពីការ​​​ទទួល​​​ពាន​រង្វាន់​​​​ណូបែល​​​​សន្តិភាព​របស់​​​លោក​ស្រី​​ ២១ឆ្នាំ ក្រោយ​ពី​លោក​​ស្រី​​ទទួល​បាន​​​ពាន​​រង្វាន់​​​​​នោះ​
តែពុំ​​​អាច​មក​ទទួល​បានមក៕​

ប្រភព ខេមមួយមួយមួយ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons