Blogger Gadgets

Saturday, July 9, 2011

ទស្សនកិច្ចសិក្សានៅទីក្រុងភ្នំពេញ

សេចក្តីរាយការណ៍ របស់ក្រុមសិស្សផ្នែកទំនាក់ទំងសង្គម និង សារពត៌ាមាន ឆ្នាំទីមួយជំនាន់ទីបួន ទស្សនកិច្ច​សិក្សានៅទីក្រុងភ្នំពេញពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១១

ក្រោមការឯកភាពគ្នារបស់ គណគ្រប់គ្រងសាលាបច្ចេកទេស
ដុនបូស្កូខេត្តព្រីសីហនុ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅ
ថ្មីៗនេះ បានអនុញ្ញាតិអោយសិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់
ទីបួនទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សា ចំនួនពីថ្ងៃ គឺពីថ្ងៃទី ០៩ ដល់ ថ្ងៃទី១១ នៅទីក្រុងភ្នំពេញ ។

យើងទាំងអស់គ្នាក៏បានព្រមព្រៀងគ្នាយប់ថ្ងៃចេញ
ដំនើរ ត្រូវសំរាក់នៅផ្ទះបងប្រុស​ សូរិយាជាមួយ
គ្នាទាំងអស់ដោយរូមជាមួយលោកគ្រូផងដែរ។
លុះព្រឹកឡើង វេលាម៉ោង ៤និង៥០នាទីព្រឹកបានចាប់ផ្តើមចេញដំនើរពីសាលា បច្ចេកទេស​ដុនបូស្កូខេត្តព្រះស៊ីហនុ ដោយ
ឡានចំនួយពីរគ្រឿង ដែលបើកបរដោយៈ



·         លោក​ ង៉ែត សុផល ជាសិស្សឆ្នាំទីមួយបើកបរឡាយពុក សំណាង
·         លោក ប៉ុន ប៊ុនលក ជាសិស្សឆ្នាំទីពីរ បើកបរឡាន ឡង់គ្រិស៉រ របស់ពុកចន។
​                 យើងទាំងអស់គ្នាក៏បានចាប់ផ្តើមចេញដំណើរទៅដែលទទួលបន្ទុកដោយៈ
1.    លោកគ្រូ សេន រ៉ន​ ជាអ្នកដឹកនាំ
2.    លោកគ្រូ​ សុខ​ស៊ី ពេជ្រ
3.    លោកគ្រូ ទៀវ ហេងឡាយ  និង រួមជាមួយសិក្ខាកាមទាំងអស់ ១៩នាក់។


 ស្ថានីយ៍ទូរទស្សន៍ទទក

អស់រយះពេលប៉ុន្មានម៉ោង លុះដល់ម៉ោង៩និង ២០នាទីព្រឹកយើងបានទៅដល់ស្ថានីយ៍ទូរទស្សន៍
ទទក ។ ហើយបានជួបជាមួយលោក អគ្គនាយកដ្ឋានបច្ចេកទេស លោក សំបូរ​ វណ្ណរិទ្ធ ដែលលោកបានរៀបរាប់ពីប្រវត្តិ និង ការកកើតរបស់ស្ថានីយ៍ទទក។
ដែលលោកមានប្រសាសន៍ថា ស្ថានីយ៍ទទក មានចំណាស់១៣ឆ្នាំ ផ្សាយចេញទៅកាន់១២៦ ប្រទេស។ ក្នុងស្រុកខ្មែរ ពីម៉ោង ៦ដល់ម៉ោង ១១ យប់ ហើយបន្តនៅម៉ោង១ដល់ម៉ោង ៥ ព្រឹក
នៅប៉ុស្តលេខ៧។ ស្ថានីយ៍ទទក  មានបន្ទប់ថតសំលេងចំនួយបួន               ​   
ហើយបន្ទប់នីមួយៗបំពាក់
កាមេរ៉ាយ៉ាងតិចបី។ យើងទាំងអស់គ្នាបានសួរសំណួរជាច្រើន
ទៅកាន់លោក អគ្គនាយក ទាក់ទង
ទៅនិងការផ្សាយនិង​ពិធីករ។   អស់រយះពេលមួយម៉ោងនិងសែសិបប្រាំនាទី យើងបានចាកចេញ
ពីទទក នៅម៉ោង១១:៤៥ នាទីព្រឹក។
បន្ទាប់មកក័ឈានដល់ពេល អាហារថ្ងៃត្រង់ ក៏បន្តចេញដំនើរទៅផ្សារ សូរិយាផ្ញើរឡាននៅទីនោះ
នៅម៉ោង១១:៣៤នាទី។  ទិញបាយញ៉ាំ  និងដើរកំសាន្តនៅក្នុងផ្សាររហូតដល់ម៉ោង១រសៀល
យើងចេញដំណើរទៅស្ងានីយ៍ ទូរទស្សន៍ជាតិកម្ពុជា។

ស្ថានីយ៍វិទ្យុជាតិកម្ពុជា
​​​​
នៅម៉ោងពីរ រសៀលបានទៅដល់ស្ថានីយ៍វិទ្យុ
ជាតិកម្ពុជា ដែលមានកំរឹតថាមពល ១០៥.៧៥ MHzយើងទាំងអស់គ្នាបានជួបសំភាសន៍
ជាមួយលោកអគ្គនាយក តន់ យ៉ាន ប្រតិភូរារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ
នាយកវិទ្យុជាតិកម្ពុជា និងជានាយកគ្រប់គ្រង
គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន
DFGG ។  ហើយបានសួរនាំនូវពត៌មាន ទាក់ទងជាមួយវិទ្យុជាច្រើន អស់រយះពេលមួយម៉ោងសាប
សិបនាទីបានចាកចេញពីស្ថានិយ៍នៅម៉ោងបីសែសិបប្រាំនាទីល្ងាច។  យើងបន្តដំណើរទៅស្ថានីយ៍
ទូរទស្សន៍ CTN មួយកន្លែងទៀង។

ស្ថានីយ៍ទូរទស្សន៍   CTN
 នៅទៅនោះយើងបានចូលទស្សនា
ប្រពន្ធ័ផ្សព្វផ្សាយហើយនិង
បន្ទប់ថតសំលេងចំនួនបីកន្លែង។ បន្ទាប់ពីបានទស្សនាអស់រយះពេលមួយម៉ោង ក៏ចាកចេញ នៅម៉ោងបួនសែសិបនាទីល្ងាច។ រួចហើយធ្វើដំណើរឆ្ពោះទៅសាលា ដុនបូស្កូ សំរោងអណ្តែក
លុះបានសំរាក់នៅទីនោះអស់ពេលមួយយប់ហើយនោះ ពេលព្រឹកម៉ោងប្រាំពីនិងសាបសិបនាទី ញ៉ាំអាហារនៅក្នុង សាលា រួចហើយដល់ម៉ោងប្រាំបី ព្រឹក បន្តដំណើរទៅទស្សនានៅ វិទ្យុជាតិកំរឹត
៩៦ MHz  ។

ស្ថានីយ៍វិទ្យុស្ទឹងមានជ័យ

ទៅដល់នៅម៉ោងប្រាំបួននិងប្រាំបួននាទីព្រឹកថ្ងៃទី១១ បានជួបផ្ទាល់ជាមួយនិងលោកអគ្គនាយក
តូច សារ៉េត ។  អស់រយះពេលមួយម៉ោងសែសិបប្រាំនាទី យើងបានចាកចេញពីស្ថានីយ៍នៅម៉ោង
ដប់និងសែសិបប្រាំនាទីព្រឹកថ្ងៃទី ១០ ។  ដំណើរទស្សនកិច្ចក៏ត្រូវបានបញ្ចបហើយបានសំរាក
ញ៉ាំអាហារថ្ងៃត្រង់នៅទីក្រុងភ្នំពេញរួចហើយ យើងបានត្រលប់មកផ្ទះវិញដោយសុវត្ថិភាព។ ដោយសិស្សខ្លះបានវិលទៅស្រុកកំណើត រី ឯខ្លះទៀងបានស្នាក់នៅសាច់ញាតិ
នៅទីក្រុងភ្នំពេញ។ បទរាយការណ៍ស្តីអំពី ដំណើរទស្សនកិច្ចសិក្សានៅទីក្រុងភ្នំពេញរយះ
ពេលពីថ្ងៃ ចាប់ពីថ្ងៃទី 09 ដល់ថ្ងៃទី10 ខែមិថុនា ឆ្នាំ2011 ដែលរៀបចំដោយខ្ញុំបាទ ផូង សុផា សូមបញ្ចប់ ។
                                      សូមអរគុណ   !!! ។





0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons