Blogger Gadgets

Monday, November 28, 2011

លោកឪពុក Robin Gomes មកទស្សនាផ្នែកទំនាក់ទំនងសង្គម នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

បទសំភាសន៍ស្តីអំពីការមកទស្សនកិច្ច
របស់លោកចំពោះ
ផ្នែកទំនាក់ទំនងសង្គម
និង សារពត៌មាន
លោកឪពុក ROBIN GOMES  ជាលោកឪពុកមកពីព្រទេស ឥណ្ឌា
ដែលជាបុគ្គល់ម្នាក់ដែលមានជំនាញខាងផ្នែក សារពត៌មាន ផ្សព្វផ្សាយតាមរយៈ វីទ្យុ អស់រយៈពេលជាច្រើនឆ្នាំ។ នៅព្រឹកថ្ងៃទី  ២៨ ខែ វិច្ឆិកា ឆ្នាំ២០១១ លោកបានមកទស្សនាសាលាដុនបូស្កូ
ខេត្តព្រះសីហនុ  នៅផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន។
ក្នុងឱកាលសិក្ខាសាលា រយៈពេលបួនម៉ោង  គាត់មានមតិជាច្រើនទាក់ទិនទៅនិងការទំនាក់ទំនង ជាពិសេស ផ្តោតសំខាន់ទៅសិក្សានុសិស្សដែល
កំពុងរៀនផ្នែកទំនាក់ទំនង សង្គមតែម្តង ដោយលោកមានប្រសាសន៍ថា៖
ដើម្បីទទួលបានជោគជ័យក្នុងការ
ទំនាក់ទំនង គឺត្រូវ តែអនុវត្តន៍
នូវជំហ៊ាន បី គឺរួមមាន ៖ការស្តាំលឺ
 និយាយច្បាស់ ការឆ្លើយតប។
បន្ថែមលើសពីនេះទៅទៀតនោះ
 យើងត្រូវតែមាន ទំនាក់ទំនងគ្រឹះ
ចំនួនបួន ដែលមាន៖
ទំនាក់ទំនងនៅក្នុងខ្លួនផ្ទាល់
ទំនាក់ទំនងជាមួយមនុស្សពីរនាក់
ទំនាក់ទំនងជាលក្ខណៈក្រុម និង
ទំនាក់ទំនងបែបប្រពន័្ធផ្សព្វផ្សាយ។
រូបថត លោកឪពុក RoBin Gomes ជាមួយនិង
គ្រូនិងសិស្សផ្នែកទំនាក់ទំនាងសង្គម
សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ
នៅក្នុងឱកាសនោះផងដែរ លោកឪពុក​Robin Gomesបានបង្ហាញចំនុចជាច្រើនទៀត រួមមាន ការថតរូប ជាលក្ខណៈMedia Professional.
របៀធ្វើបទសំភាសន៍ ការនិយាយតាមរយៈ ទូរទស្សន៍ ជាដើម ។
គាត់បានបង្ហាញចំនាប់អារម្មណ៍ ថាលោកមាន សេចក្តីជឿទុកចិត្ត ថាការចែករំលែក
បទពិសោធន៍ របស់ក្នុងថ្ងៃនេះ និងអាចជួយ ដល់យុវជន ជំនាន់ក្រោយរបស់គាត់អាចសំរេច ការងារ ក្នុងពេលអនាគត់ និងប្រទីបនាំផ្លួវដល់ យុវជនដទៃទៀ​ត ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons