Blogger Gadgets

Monday, January 2, 2012

កម្មវិធីបុណ្យណូអែលសាលាដុនបូស្កូខេត្តព្រះសីហនុឆ្នាំ២០១២

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ បានប្ររព្ធកម្មវិធីបុណ្យធំប្រចាំឆ្នាំមួយហៅថា បុណ្យណូអែល។
គួររំលឹកថា គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើង គឺដីម្បី រំលឹកដល់ថ្ងៃព្រះយេស៊ួប្រសូត ដែលជាថ្ងៃដ៏អស្ចារ្យ។ ជាពិសេសនោះ មានការចូលរួមពីមហាជននៅគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅខេត្តដីម្បីចូលរួមក្នុងកម្មវិធីនេះ។ ដោយមានការចាំរង្វាន់ធំ គឺមាន កន្សែង ឆ្នាំងដាំបាយ កង្ហា ឆ្នាំងដាំទឹក កង់ និង រង្វាន់ធំ គឺម៉ូតូ Dream 2012 ចេញថ្មីមួយគ្រឿងយ៉ាងស្រស់ស្អាតជាទីបំផុត។
ក្នុងឱកាសនោះដែរ មានការលក់ម្ហូបអាហារគ្រប់មុខ មានទាំង​បបរមាន់ ប្រហិតចៀន ពងទាកូន ម៉ីស៊ុប បង្អែមគ្រប់មុខ ការ៉េមអ៊ីតាលី និង ភេសជ្ជៈផ្សេងៗទៀត។ ល ។
ជាមួយគ្នានេះផងដែរ យើងនៅមានកម្មវិធី សប្បាយសប្បាយ មួយចំនួន ដូចជា៖
ការប្រគុំតន្ត្រី​សំដែងដោយសិល្បៈករ សិល្បៈការីនីនៃ​ សាលាដុនបូស្កូខេត្តព្រះសីហនុផ្ទាល់តែម្តង
ការលក់ឆ្នោតបណ្តែតទឹក​បង្កើតឡើងដោយ ផ្នែកជាងផ្សារ និង​ឆ្នោតដើមឈី ដែលធ្វើឡើងដោយផ្នែក អគ្គិសនី  រួមជាមួយនិងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ថាប់។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons