Blogger Gadgets

Sunday, May 13, 2012

លោក Albeiro Rodas ហៅលោកពុក សំណាង

ជីវប្រវត្តិ
លោកឪពុក លី សំណាង ឬ លោកឪពុក អាល់ប៉េរ៉ូ រ៉ូដាស បានកើតនៅថ្ងៃទី ១០ តុលា ១៩៧០ ទីក្រុង មេដេយីន (Medellín) ប្រទេស កូឡុំប៊ី ទ្វីប អាមេរិកខាងត្បូង។
  • ឆ្នាំ១៩៨២ បញ្ចប់ការសិក្សា នៅគ្រឹះស្ថានអប់រំ Idem diego echavarria misas ។
  • ឆ្នាំ១៩៨៩បញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ Universidad Pontificia Bolivariana Medellín ។
  • ឆ្នាំ១៩៩៩ បញ្ចប់ការសិក្សានៅ  Escuelas Profesionales Salesianas ហើយចាប់ផ្តើមធ្វើការ នៅឯDon Bosco Foundation of Cambodia។
  • ឆ្នាំ២០០១ បញ្ចប់ការសិក្សានៅសាលា Teologado Salesiano Cremisan​ ។      
ប្រវត្តិការងារ
លោកឪពុក លី សំណាង បានចាកចោលប្រទេសរបស់ខ្លួន​តាំងពី ឆ្នាំ១៩៩៩។  លោកបានសិក្សា នៅផ្នែកទំនាក់ទំនងសង្គមនៅឯ សកលវិទ្យល័យ  Pontificia Bolivariana នៅទីក្រុង មេដេយីន('''Medellin''') ប្រទេស កូឡុំប៊ី នៅចន្លោះឆ្នាំ ១៩៨៩ ដល់ ១៩៩៥ ហើយបានចូលជាក្រុមគ្រួសារ '''សាលេស៊ាន ដុនបូស្កូ(Salesians of Don Bosco)''' ។
ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៩៩ ដែលធ្វើការជាសមាជិក មូលនិធិដុន បូស្កូកម្ពុជា  Don Bosco Funcdation of Cambodia
។ នៅពេលដែលគាត់បានមកដល់ប្រទេសកម្ពុជាដំបូង​ លោកបានសំរេចចិត្ត សិក្សាភាសាខ្មែរ  ប្រវត្តិ និងវប្បធម៌ របស់ប្រទេសកម្ពុជា ហើយធ្វើការប្រៀបធៀបទៅនិងវប្បធម៌របស់ប្រទេស កូឡុំប៊ី។ នៅចន្លោះឆ្នាំ ២០០១​ដល់២០០៥ គាត់បានសិក្សា សាសនា និងបុរាណវត្ថុវិទ្យា នៅគ្រឹះស្ថានអប់រំ សាលេស៊ាន Salesian Institute of Cremisan in Bethlehem, Palestine។
នៅខែសីហា ឆ្នាំ២០០៥ គាត់បានត្រលប់មកប្រទេសកម្ពុជាវិញ ហើយទៅធ្វើការនៅទីក្រុង ប៉ោយប៉ែត នៅទីនោះដំបូងលោកបាន ធ្វើការស្រាវជ្រាវយ៉ាងច្រើនទៅលើ បញ្ហាមនុស្សជាតិ ចរាច ការរំលោភបំពានលើ កុមារ និងស្ត្រី។ ដោយហេតុនេះហើយគាត់បានចាប់ផ្តើមគិតថា ផ្នែកទំនាក់ទំនងសង្គម​និងសារព័ត៌មានចាំបាច់ត្រូវតែបង្កើតឡើងដើម្បីអភិវឌ្ឍនប្រទេស។ ប្រជាជនកម្ពុជា ត្រូវតែនិយាយពីប្រវត្តិផ្ទាល់របស់គេ និងរកដំណោះស្រាយដោយផ្ទាល់របស់ពូកគេ ប៉ុន្តែយើតត្រូវតែរៀបចំ​ដើម្បីអាចធ្វើដូចនោះបាន។
នៅឆ្នាំ២០០៦ គាត់បានផ្លាស់មកសាលាបច្ចេកទេស ដុន​ បុស្កូខេត្តព្រះសីហនុ ហើយធ្វើការស្នើរសុំ បើកផ្នែកទំនាក់ទំនងសង្គម​និងសារព័ត៌សំរាប់យុវជន ដែលបានទទួលរងការឈឺចាប់ពីសហគមន៍។  បេសកកម្មគឺការបង្កើតអ្នកដឹកនាំ និងភ្នាក់ងារទំនាក់ទំនងសំរាប់ការអភិវឌ្ឍន៍។ ជាលទ្ធផល នៅឆ្នាំ២០០៧ គាត់ក៏បានបង្កើតផ្នែកទំនាក់ទំនងសង្គមបាន​ ដែលជំនាន់ទីមួយ មានសិស្សតែ១២ នាក់ប៉ុន្នោះ។
ដែលស្ថិតនៅក្នុងបរិវេនសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ ដែលបានទទួលការឧបឋមពីសំណាកសប្បុរសជន ភាគច្រើនមកពីប្រទេស​ហូឡង៍ និងអាឡឺម៉ង់​។ លោក បានបង្កើតបន្ទប់ផ្សាយសំលេង ដែលមាន ស្ទូដ្យូ (Studio) ចំនួនបី សំរាប់​វិទ្យុ​និងទូរទស្សន៍។
ជាអកុសល់​បន្ទប់នោះក៏ត្រូវបានបំផ្លាញដោយសាររន្ទះ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៩។ បន្ទាប់មកក៏សាមគ្គី​សាងសង់បានឡើងវិញ​មានអ្នកស្មគ្រ័ចិត្តជាច្រើនបានចូលរូមការគិតជួយដល់ យុវជន ដែលក្រីក្រ ហើយចង់រៀនជំនាញដើម្បីការពារប្រទេសរបស់ពួកគេ។
សាលាបានធ្វើការផ្សព្វផ្សាយឃោសនា ព័ត៌មានទៅក្នុងសង្គម​ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឆ្លើយតម ទៅនិងបញ្ហាសង្គម ដូចជាមេរោគអេដស៍ ការរំលោភបំពាន ទៅលើកុមារ និងស្រ្តី អំពើហឹង្សាក្នុងប្រទេស គ្រឿងញៀន ពលកម្មកុមារ តាមអង្គការក្រៅរដ្ឋភិបាល គ្រប់មជ្ឈដ្ឋាន​​ដើម្បី​​តាមដាន សង្វៀនព័ត៌មានជាតិ និងអន្តរជាតិ។
លោក កំពុងតែរងចាំលទ្ធភាព​បង្កើត សាលាសំរាប់សិស្សបរទេស ផងដែរពីប្រទេសអភិវឌ្ឍន ហើយមានប្រាក់ឧបឋម ដើម្បីមានលទ្ធភាព​អាចបញ្ជូន សិស្សមួយចំនួនបន្តការសិក្សាវគ្គខ្លី នៅឯបរទេស ដើម្បីបង្កើនចំនេះដឹងជំនាញរបស់គេសំរាប់ទំនាក់ទំនង​តាមរយៈ អ្នកកាសែត ប្រព័ន្ធផ្សព្វផ្សាយ​ប និងអ៊ីនធឺណិត។
ការកសាង ដុន បុស្កូខេត្តកែប
ចាប់តាំងពីខែមករា​ ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន លោកបានខិតខំកសាង សាលា បច្ចេកទេសថ្មីមួយទៀត ឈ្មោះថា  សាលាបច្ចេកទេស​ដុនបូស្កូខេត្តកែប  ដែលស្ថិតនៅ ភូមិថ្មី ឃុំជ្រៃធំ​ ខេត្តកែប។ ដែលបានបើកបង្រៀនទៅលើផ្នែក៖
*ផ្នែកទំនាក់ទំនងសង្គមងនិងសារព័ត៌មាន
*សិល្បៈ
*លេខាធិការ
*កាត់ដេរ
*សណ្ឋាគារ​ជួរមុខ
*គេហកិច្ច។
ស្នាដៃនៅលើប្រព័ន្ធអ៊ីធឺណិត
Wordpress: I SeeCambodia
Twitter: I seeCambodia
Facebook: Albeiro Rodas
'E-maile''' '''Albeiro24@gmail.com

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons