Blogger Gadgets

Saturday, March 10, 2012

ការដេក និងការសុបិន

ដំរូវការដេក វាជារឿងមួយសំខាន់សំរាប់ជីវិតមនុស្សម្នាក់ៗ មនុស្សជាមធ្យម ត្រូវការពេលសំរាប់ដេក ក្នុងមួយជីវិត ប្រហែលជា ២២០ ០០០ ម៉ោង រហូតទៅដល់អាយុប្រហែលជា ៣០ឆ្នាំ។ គ្នាននរណាម្នាក់បានដឹង ច្បាស់អំពីតើយើងត្រូវដេក ប៉ុន្មានម៉ោងនោះទេ។ បន្ទាប់មក លោកវិជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រ បានធ្វើការពិសោធន៍ ដោយការសិក្សា យ៉ាងស៊ីជំរៅ នៅពេលមនុស្សម្នាក់កំពុងដេក ប៉ុន្តែគេនៅតែ មិនអាចដឹងដ៏ដែល។ អ្នកវិទ្យាសាស្ត្រ សិក្សាទៅលើ បុគ្គលិកលក្ខណរបស់មនុស្ស ដែលមានភាពប្រែប្រួល នៅពេលកំពុងដេក ដូចជាសីតុណ្ហភាព ចលនាខួរក្បាល សំពាធឈាម ការដកដង្ហើម និងចលនា បេះដូង រួមទាំងសិក្សាពីចលនាព្រព្រិចភ្នែក។ អ្នកវិទ្យាសាស្រ្ត រកឃើញថាមានការដេកដែលមិនបាន គ្រលៀសភ្នែក និងមិនគ្រលៀសភ្នែក។
ការដេកដែលមិនគ្រលៀសភ្នែក មានបីដំណាក់កាល ទីមួយគឺ ពេលដែលអ្នកចាប់ផ្តើមទៅដេក អ្នកត្រូវធ្វើ អារម្មណ៍អោយបានល្អ សំលេងដែលសិស្សស្រែកអាចរំខានអោយអ្នកភ្ញាក់ឡើង។ ដំណាក់កាលទៅពីរ ប្រសិនបើអ្នកគេងលក់ខ្លាំង សំលេងខាងក្រៅមិនអាចនិងរំខានអ្នកបានឡើយ ។ ដំណាក់កាលទីបី ៣០នាទី មុនពេលដេកលក់ ខួរក្បាល់មានសកម្មភាពតិច នៅក្នុងកន្លះម៉ោងក្រោយទៀត អ្នកនិងឈាន ទៅដល់ដំណាក់កាលគេងលក់ ដំណាក់កាលនេះ ជាពេលដែលអ្នកសុបិន នៅក្រោយពេលមួយម៉ោង កន្លះ។ ការសំរាកនៅពេលយប់ ការគ្រលៀសភ្នែកនិងមិនគ្រលៀសភ្នែកនៅតែទៅមកទៅមក។
ចលនារាងកាយមាននៅពេលដែលកំពុងដេកកើតឡើតមុនពេលដែលមានការគ្រលៀសភ្នែក។ ជាមធ្យមមនុស្សកំរើក៣០ដង នៅពេលដេកក្នុងមួយយប់ៗ។ ការដេកជាតម្រូវការសារពាងកាយ ប៉ុន្តែខួរក្បាលមិនដែលដេកនោះទេ ខួរក្បាល់នៅតែគិតរាល់រឿងរាវដែលអ្នកបានធ្វើពីពេលថ្ងៃ ដែលក្លាយជាយល់សប្តិ។ មនុស្សជឿជាក់ថាការសុបិន មានថាមពលអាចប្រាប់ពីអនាគត់របស់គេ។
ពេលខ្លះសុបិនគួរអោយក្លាច ប៉ុន្តែជាធម្មតា ការប្រមូលគំនិតតែងតែមានភាន់ច្រលំគ្នា។ ប្រសិនបើអ្នក សុបិនឃើញអ្វីមួយដែលធ្វើអោយអ្នកបារម្មណ៍ និងធ្វើអោយអ្នកភ្នាក់ និងស្រេកទឹក មានបែកញើស ហើយ បេះដូងដើរញ៉ាប់។ ការសុបិនមានផលល្អសំរាប់ជីវិតរបស់យើង នៅពេលអ្នកយល់សប្ត ខួរក្បាល់ ប្រមូលផ្តុំរឿងរាវស្មុកស្មាញ ហើយធ្វើការដោះស្រាយ មនុស្សម្នាក់ដែលសុបិននៅក្នុងរាត្រីមួយដែលល្អ ហាក់ដូចជាបានរៀននូវជំនាញមួយយ៉ាងថ្មីពីសុបិននោះ ក្នុងន័យនេះអ្នកបានរៀននូវអ្វីដែលល្អក្នុងពេល សុបិន។ អ្នកស្រាវជ្រាវមួយចំនួន បាននិយាយថា ក្នុងកំឡុងពេលសុបិនមួយ អ្នកនិងគ្រលៀសភ្នែកដល់ ទៅបួនទៅប្រាំដង។ លើកទីមួយ ប្រហែលជាចាប់ផ្តើមត្រឹមតែកន្លះម៉ោងដំបូងបន្ទាប់ពីគេងលក់ នៅក្នុង កំឡុងពេលសុបិន មានរយៈពេលវែងជាគ្នាពីមួយទៅមួយ នៅពេលចុងក្រោយរហូតដល់ទៅ មួយម៉ោង។ នៅពេលមានសុបិនអាក្រក់ជាធម្មតាបន្តរហូតដល់ទៅជិតភ្លឺ។
មនុស្សមិនអាចចងចាំ នូវពណ័មួយណាឡើយក្នុងពេលសុបិន មនុស្សគ្មានមន្ទិល តែងតែចងចាំ ផ្នែកខ្លះៗនូវអ្វីដែលខ្លួនបានសុបិន ពួកគេប្រាកដជាចំនាំបានថា នៅចុងក្រោយនៃសុបិនមានភាព សប្បាយរីករាយ។ មនុស្សមួយចំនួនបានធូរស្បើយ នៅពេលដែលគេសុបិនឃើញរឿងអាក្រក់ ហើយគេគាត់ត្រា រាល់រឿងរាវទាំងនោះហើយធ្វើការផ្លាស់ប្តូទៅរកដំណោះស្រាយល្អមួយ។ បន្ទាប់មកគេរៀនចំនុចដែលបានសរសេរឡើងទាំងនោះ ហើយបន្តការដេកម្តងទៀត។
មនុស្សមួយចំនួនទៀត និយាយពេលកំពុងដេក នៅពេលដែលនរណាម្នាក់បានប្រាប់គេថា គេបាននិយាយពេលកំពុងដេក​ស្រាប់តែគេមានការខ្មាស់អៀន ប៉ុន្តែប្រហែលជាគេមិនបានប្រាប់ ពីរឿងសំងាត់របស់គេនោះទេ។
ការដើរដោយមិនដឹងខ្លួននៅពេលដែលដេក មានជាញឹកញ៉ប់នៅវ័យក្មេង នៅពេលដែលគេធំឡើងវាននិង មិនកើតឡើងទៀតទេ។ ក្មេងៗមិនដឹងថាគេបានដើរនៅពេលដែលកំពុងដេកនោះទេ នៅពេលដែលម្តាយ គេចាប់ដាក់ដេកលើគ្រែវិញ ពួកគេនៅតែមិនភ្នាក់។
មនុស្សមួយចំនួន សង្ក្រៀតធ្មេញនៅពេលដេក នៅពេលដែលភ្នាក់ឡើងគេនិងឈឺថ្គាម ឬឈឺក្បាល ហើយថែមទាំងអាចបំផ្លាញធ្មេញគេទៀតផង។ អ្នកវិទ្យាសាស្ត្រ ក៏មិនដឹងថាហេតុអ្វី មនុស្សនិយាយ ឬដេក ហើយក៏មិនអាចដឹងការសង្ក្រៀតធ្មេញ នៅពេលកំពុងលង់លក់ដែរ។
មាននិទានជាច្រើនអំពីការស្រម៉ុក ប៉ុន្តែមិនប្រាកដជារឿងមួយដែលអស់សំណើចនោះទេ មនុស្សដែល ស្រម៉ុកជាមនុស្សដែលបញ្ហាផ្លូវដង្ហើម អ្នកដេកស្រម៉ុកមួយចំនួន មានលក្ខណ័មួយដែលហៅថា ការអត់ដង្ហើម។ ពួកគេឈប់ដកដង្ហើម ពី៣០ទៅ៤០ដង​ក្នុងមួយម៉ោងដោយសារតែ សាច់ដុំបំពុងក សំរាកខ្លាំងពេក ហើយបានឃាំងបំពង់ខ្យល់។ បន្ទាប់មកទៀតគេដកដង្ហើមចូលតាមរបៀបផ្សេងហើយ ក៏ស្រម៉ុក នេះជាលក្ខណ៍មួយយ៉ាងគ្រោះថ្នាក់ ប្រសិនបើខួរក្បាលមិនបានទទួល អុកស៊ីសែនក្នុងរយៈពេល​៤០នាទី ខួរក្បាល់និងត្រូវបំផ្លាញជានិច្ច។ ការដេកអត់ដង្ហើមអាចបណ្តាល អោយចលនាបេះដូងមិនទៀតទាត់ ជាទូទៅខ្វះថាមពល ហើយសំពាធឈាមខ្ពស់។
មនុស្សភាគច្រើនត្រូវការពេលដេក​ចំនួន ប្រាំពីរម៉ោងកន្លះ ទៅប្រាំបីម៉ោងកន្លះក្នុងមួយយប់ៗ ប៉ុន្តែមាន ការប្រែប្រួលទៅតាមវ័យមនុស្សដូចជា៖ កូនក្មេងត្រូវការ១៨ម៉ោងសំរាប់ដេក។ មនុស្សចាស់ ត្រូវការពេលដេកតិចជាងមនុស្សដែលមានវ័យក្មេងជាង។ ប្រសិនបើនរណាម្នាក់បន្តដេក ច្រើនជាង លទ្ធផលខាងលើ ប្រហែលជានិងមានបញ្ហាមិនប្រក្រតីដល់រាងកាយ។ អ្នកមិនអាចសន្សំម៉ោងសំរាប់ ដេកនោះទេ (វិធីដែលសន្សំលុយគឺនៅក្នុងធនាគា)។ ប្រសិនបើ អ្នកមានពេលតែប្រាំម៉ោងសំរាប់ដេក​ ក្នុងរយៈពេលតែបីយប់ អ្នកក៏មិនត្រូវការបន្ថែពីលើដល់ទៅប្រាំបួនម៉ោងទៀតទេសំរាប់ដេកនៅចុង សប្តាហ៍។ ការធ្វើបែបនេះវាមិនអាចអោយយើងបានល្អនោះទេដែលយើងគិតថា យើងថែមម៉ោងដេក ព្រោះយើងអាចក្រោកឡើងយឺតជាងសព្វមួយដង។ តើយើងអាចធ្វើអ្វីខ្លះប្រសិនបើយើងមានបញ្ហា ជាមួយការទទួលទានដំនេក? មានមនុស្សមួយចំនួនធំបានប្រើថ្នាំងង៉ុយដេក ប៉ុន្តែនេះជាគ្រោះថ្នាក់ ព្រោះវានិងអាចក្លាយជាទំលាប់ ពីការលេបថ្នាំ ប្រសិនបើយើងបន្តលេបជាច្រើនសប្តាហ៍ វាពិតជាពិបាក ឈប់ណាស់។ លោកគ្រួពេទ្យជាច្រើននិយាយថា វិធីសាស្រ្តដែលល្អបំផុត គឺការសំរាក និងជៀសវាង រាល់ទំលាប់អាក្រក់ទាំងអស់។ នៅពេលដែលយើងចូលគេងទៀងទាត់ហើយក្រោកឡើងទៀងទាត់ ដែរនោះ ពិតជាមានសុខភាពល្អ សំរាប់ជីវិត។ ការញ៉ាំកាហ្វេមិនអាចអោយយើងដេកស្កប់ឡើយ ដូចច្នេះសូមកុំផឹកកាហ្វេ បើផឹកត្រូវផឹកនៅពេលល្ងាច។ ការជក់បារីឬផឹកគ្រឿងស្រវឹង ក៏អាចធ្វើអោយអ្នកមិនអាចគេង លក់ស្រួលបានដែរ។ អ្នកប្រហែលជាមានបញ្ហាដល់ការដេក ប្រសិន បើនៅមុនចូលគេង អ្នកញ៉ាំអាហារច្រើនពេក យកល្អគួរតែញ៉ាំអោយបានលឿនបន្តិចមុកទីគេង។
នៅពេលដែលមានបញ្ហាស្មុគស្មាញក្នុងចិត្តក៏ជាបញ្ហាដល់ការដេកដែរ។ មុនពេលចូលគេង ប្រសិនបើ អ្នកគិតឃើញអ្វីដែលត្រូវធ្វើនៅថ្ងៃស្អែក អ្នកត្រូវតែក្រោកឡើងហើយសរសេរ វាចេញ ធ្វើដូចនេះ អ្នកនិង ងាយស្រួលធ្វើការហើយដេកស្រួលទៀតផង។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons