Blogger Gadgets

Sunday, May 13, 2012

ប្រភពចំនេះដឹងមិនចេះរីងស្ងួតនាពេលបច្ចុប្បន្ន

  1.  តើអ្វីទៅជាអ៊ីនធឺណិត? ហេតុអ្វីបានជាត្រូវរៀន អំពីអ៊ីធឺណិត? តើយើងអាចធ្វើ អ្វីខ្លះជាមួយអ៊ីនធឺណិត ? ដើម្បីប្រើប្រាស់អ៊ីនធឺណិតបានយើងត្រូវការអ្វីខ្លះ?
    •  អ៊ីធឺណិតជា ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅលើសកលលោក ដែលមានទំនាក់ទំនងគ្នា រវាងកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយទៀត ឬទៅកាន់ កុំព្យូទ័រជាច្រើននៅលើពិភពលោក។
    • បានជាយើងត្រូវការរៀន អ៊ីធឺណិតព្រោះ វាជាប្រភពឯសារយ៉ាងច្រើន សន្ធឹកសន្ធប់ និងជាប្រព័ន្ធទំនាក់ទំនងដ៏មានប្រសិទ្ធភាពទាំងក្នុងនិក្រៅ ប្រទេស ជាពិសេសសំរាប់ការផ្សាយនូវព័ត៌មានផ្សេងៗ  សំរាប់រកប្រាក់ ចំនូល និងមិនរកប្រាក់ចំនូល។
    • យើងអាចធ្វើការជាច្រើននៅលើ អ៊ីធឺណិត ដូចជា៖
      • ស្វែងរកព័ត៌មាន
      • កំសាន្ត រួមមាន វីដីអូ ចំរៀង រូបភាព ផ្សេងៗ
      • ចែកចាយព័ត៌មាន
      • រក្សាទុក្ខឯសារជាប្រវត្តិសាស្រ្ត ឬរឿងរ៉ាវផ្សេងៗ
      • បង្កើត បណ្តាញទំនាក់ទំនងសង្គម ដូចជា វិបសាយ ប្លក់ ឬប្រភេត CMS សំរាប់​ផ្សព្វផ្សាយ​ និងលក់ផលិតផល ឬអចនទ្រព្យផ្សេងៗជាច្រើន
      • ស្វែងរកឯកសារសំរាប់ការរៀន និងការបង្រៀន និងមានការប្រើប្រាស់ ជាច្រើនទៀតដែលខ្ញុំមិនបានរៀនរាប់អស់។
    • ជាការងាយស្រួលបំផុតសំរាប់ការប្រើអ៊ីធឺណិត  ដូចជា៖
      • កុំព្យូទ័របានភ្ជាប់ជាមួយ និងប្រភពចែកចាយអ៊ីធឺណិត
      • ប្រើប្រាស់អ៊ីនធឺណិតប្រាវសឹ(Internet Browsers) ដែលមាន ៖
        • Internet Explorer
        • Google Chrome
        • Mozzila Firefox និងមាន Browsers ជាច្រើនទៀត។
      •  ស្គាល់ វិបសាយ​(Web Sites) វិបអាដ្រេស(web Addresses) ឬយូអាអិល (URL)
      • ជាពិសេស​ត្រូវដឹងថា​ ចង់ចូលកាន់កន្លែងណា? ហើយធ្វើអ្វី? ពុំដូចច្នោះទេ អ្នកនិងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ 
 2. តើដូចម្តេចហៅថា ប្រាវសឹ(Browsers)?
  •  ជាកម្មវិធីប្រើប្រាស់សំរាប់ អោយអ្នកប្រើអ៊ីនធឺណិត អាចធ្វើការងារផ្សេងៗទៅក្នុង សឺវឺ(Server) ដែលយើងអាចកែសំរួល និងបញ្ជូនព័ត៌មានផ្សេងៗបាន។
 3. តើអ្វីទៅដែលហៅថា Web Site? Web Address? URL?
  • Web Site=Web Address=URL=Uniform Resource Locator គឺជាឈ្មោះតែមួយគត់សំរាប់ទីតាំងមួយដែលបានបង្កើត ឡើង ដែលក្នុងពិភពលោកមិនអាចមានពីរដែលមានឈ្មោះ ឬអាស័ដ្ឋានតែមួយឡើយ។ ឧទាហរណ៍ៈ គេអាចសរសេរបានបីប្រភេទដែលស្ថិននៅទីតាំងតែមួយ គឺ http://www.donboscosihanoukville.org=www.donboscosihanoukville.org= donboscosihanoukville.org ទាំងបីខាងលើនិងរាប់លានទៀតគេហៅថា URL។
4. តើពេលខ្លះហេតុអ្វីមាន WebSiteមួយចំនួនមានបញ្ចប់ដោយ Extensions មួយចំនួនដូចជា៖     ​.com, .com.kh,​ .org, .edu for example: 
  1. www.cam111.com
  2. http://donboscohotelschool.com
  3. http://regentschoolsihanoukville.com/
  4. www.interior.gov.kh
  5. www.vokk.net
  • នៅពេលយើងឃើញមាន .edu  គឺសំរាប់សំគាល់សលារៀន​ ឬស្ថាបណ័អប់រំផ្សេងៗ
  • ហើយ kh គឺសំរាប់សំគាល់ ខ្មែរ    ​តែប៉ុន្នោះ
  • com សំរាប់សំគាល់ ក្រុមហ៊ុន
  • org សំរាប់សំគាល់ អង្គការ
  • gov សំរាប់សំគាល់ រាជរដ្ឋាភិបាល ទាំងនេះជាឧទាហរណ៍​មួយតូចតែប៉ុន្នោះ នៅមានជាច្រើនទៀត។ 

1 comments:

Sopha said...

សូមរីករាយស្វែងយល់ទាំងអស់គ្នា បើមានកំហុសឆ្គង​ សូមផ្តល់នូវមតិ ដើម្បី​ជួយស្ថាបនាខ្ញុំផង។ សូមអរគុណ!!!!!!

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons