Blogger Gadgets

Saturday, March 10, 2012

ការថែរក្សាសុខភាព និងការឆ្លងរោគ

មនុស្សទាំងអស់សុទ្ធទទួលរងជំងឺ នៅពេលណាមួយជាមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្ស រាប់លាននាក់នៅក្នុងពិភពលោកមិនសូវមានការថែរក្សាសុខភាពបានល្អទេ។ ពេលខ្លះអត់មានលុយ សំរាប់ឱសថព្យាបាលរោគ ពេលខ្លះទៀតមានលុយ តែមិនអាចព្យាបាលជំងឺគេឡើយ ឬពេលខ្លះទៀត គ្រូពេទ្យមិនដឹងថាត្រូវព្យាបាលរោគដោយវិធីណា ឯពេលខ្លះគ្មានវិធីទាល់តែសោះ។ មនុស្សមួយចំនួន ទៀតខ្លាចគ្រូពេទ្យ ។ នៅពេលដែលមានលក្ខណ័បែបនេះកើតឡើង ការរាត្បាតជំងឺអាចចាប់ផ្តើម ឡើង។
ការឆ្លងរោគអាចផ្លាស់ប្តូប្រវត្តិសាស្រ្ត ការរុករក និងសង្គ្រាមបណ្តាល់អោយ មនុស្សជាច្រើនក្រុម បានឆ្លងជំងឺពីមួយទៅមួយនៅពេលដែលមានទំនាក់ទំនងគ្នា ពួកគេនាំមកជាមួយនូវជំងឺមកតាមខ្លួន។ ឧទាហរណ៍ ពេលដែលជនជាតិ អឺរ៉ុប មកដល់សហរអាមេរិក ពួកគេបាននាំមកនូវជំងឺតាមខ្លូន ដែលសម្លាប់ជនជាតិអាមេរិកដល់ទៅ៩៥ភាគរយ នៃជនជាតិដើម។
មនុស្សម្នាខ្លាចរឿងអ្វីដែលគេមិនដឹង ជាពិសេសជំងឺ។ ពួកគេមានវិធីគ្រប់យ៉ាងក្នុងការព្យាបាល ជំងឺ ប្រសិនបើអ្នកបរិភោប ខ្ទឹមស ឬខ្ទឹមបារាំង អ្នកនិងឈឺទេ អ្នកខ្លះទៀតថា គួរតែលេបវិតាមីន អោយបានច្រើន។ អ្នកវិទ្យាសាស្រ្តជំនាញៗជាច្រើន គ្មានភស្តុតាងដែលសំខាន់ក្នុងទ្រឹស្តីទាំងនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សនៅតែចំនាយរាប់លានដុល្លា ទៅលើវិតាមីន ហើយអ្នកដទៃ ទៀតឥតប្រយោជន៍ក្នុងការព្យាបាលជំងឺ និងការការពារ។ មនុស្សមួយចំនួនចង់លេបថ្នាំ ពេលដែលគេ ឈឺ ឱសថទាំងនេះសុទ្ធតែថ្លៃៗ ការចំនាយលុយទាំងនេះក្លាយទៅចារឿងឥតបានការព្រោះ ជំងឺមួយ ចំនួនបណ្តាលមកពី មេរោគ។ មេរោគកាន់តែតូចជាងប៉ាក់តេរីទៅទៀត ហើយដែលអាចបណ្តាលអោយ កើតជំងឺជាច្រើនថែមទៀត។ ថ្នាំបន្ថយការឈឺចាប់ឥតប្រយោជទេសំរាប់មេរោគ។ ដោយសារតែសេចក្តីភ័យខ្លាច ប្រជាជនអាចក្លាយជាមនុស្សឃោឃៅ ដោយសារតែការបំផ្លាញមេរោគ ពេលខ្លះពួកគេដុត បំផ្លាញមេរោគពីកន្លែងការងារ យកមេរោគចេញពីកន្លែងការងារ ហើយមិនព្រមដាក់ចូលទៅក្នុងកន្លែល ដែលមានសេវាកម្មសុវត្តិភាពខាងដឹងជញ្ជូន។ ការឆ្លងរោគពឹស ជាងពីរបីរយឆ្នាំមកហើយ ជាធម្មតា មនុស្សបិតទ្វា និងបង្អូច មិនអោយឆ្លងមេរោគពីផ្ទះអ្នកជិតខាងហើយមិនអនុញ្ញាតិអោយស្លាប់នៅក្នុង ផ្ទះគេឡើយ ទាំងអស់នេះជាការខំប្រឹងការពារពួកគេពីជំងឺ។
គ្រូពេទ្យទាំងអស់ដឹងថា ជំងឹទាំងនោះរាត្បាតដោយវិធីណា ដូចជា៖រោគរបេង ឆ្លងតាមរយៈការ កណ្តាស់ ឬក្អក នៅពេលដែលក្អកឬកណ្តាស់និងបញ្ជូនប៉ាក់តេរីទៅក្នុងខ្យល់ ហើយមេរោគទាំងនោះ ចូលទៅក្នុងមាត់ឬច្រមុះដែលនៅក្បែរនោះ។អ្នកដទៃទៀតនិយាយថា ឆ្លងតាមរយៈដៃ នៅពេលដែល អ្នកឈឺហើយជូតសំបោរដោយប្រើដៃ អ្នកនិងផ្ទុកមេរោគ និងប៉ាក់តេរី នៅលើដៃអ្នក បន្ទាប់មកអ្នកទៅ កាន់ដែអ្នកដទៃទៀតហើយនៅពេលដែលម្នាក់នោះបានទៅប៉ះនិងមាត់ ច្រមុះ ឬភ្នែក ជំងឺចូលទៅក្នុង ខ្លួនអ្នក ជំងឺមួយចំនួនរាត្បាតតាមរយៈការកាន់ចាន កន្សែងងូតទឹក និងគ្រឿងសង្ហារឹម។ នៅពេលដែល អ្នកប៉ះអ្វីមួយដែលនៅលើជញ្ជាំងអ្នកក៏អាចឆ្លងជំងឺបានដែរ។ ជំងឺមួយចំនួនទៀតសាយភាយតាមរយៈ សត្វល្អិត ដូចជា រុយ មុស និងចៃ។ ជំងឺមួយដែលបណ្តាល់អោយកើតឡើតញឹកនៅក្នុងពិភពលោក នោះគឺ ជំងឺផ្តាសាយ ដែលមានអាក្ការៈ ឈឺក្បាល ក្តៅខ្លួន ហើយពេលខ្លះហៀរសំបោរ។ អ្នកជំងឺមួយ ចំនួន ឈឺក្រពះ។ ជំងឺផ្តាសាយអាចក្លាយទៅជា ជំងឺដែលធ្ងន់ប្រសិនបើកើតលើស្រ្តីដែលមានផ្ទៃពោះ មនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ដែលធ្លាប់មានជំងឺបេះដូង ប្រហែលជាពាក់កណ្តាល់ មនុស្សដែលកើតផ្តាសាយ មានសីតុណ្ហភាពខ្ពស់ដែលហៅថា គ្រុនក្តៅ។ ជំងឹផ្តាសាយជាប្រភេទជំងឺ ដែលអាចឆ្លង ពីមនុស្សម្នាក់ទៅម្នាក់ទៀត វាកើតឡើតពីខាងក្នុងរាងកាយដូចជំងឺបេះដូងនោះទេ។
ពេលខ្លះឱសថ អាចធ្វើអោយមានភាពធូស្រាល ដែលអាចធ្វើអោយអ្នកជំងឺកាត់បន្ថការក្អក ឈឺក្បាលនិងហៀសំបោរក្នុងមួយរយៈពេលដែរ។ ទោះបីជាយ៉ាងណាក៏ដោយមិនមានថ្នាំសំរាប់ ព្យាបាល ជំងឺផ្តាសាយនោះទេ ហើយក៏ចៀសរូចពីការកើតជំងឺផ្តាសាយបានដែរ។ ប្រជាជនខំប្រឹង ព្យាយាមការពារជំងឺផ្តាសាយតាមវិធីជាច្រើន៖ ជំងឺមួយចំនួនអាចការពារដោយសារការចាក់វាក់សាំង ការចាក់វាក់សាំងនេះគឺបញ្ចូលសារធាតុរាវទៅក្នុងសារពាងកាយ ហើយយើងជាចៀសផុតការឆ្លងពីជំងឺ ជំងឺមួយចំនួនទៀងជាការពារមិនអោយឆ្លងតាមរយៈការថែរក្សាសុខភាពអោយល្អ ដូចជាផឹកទឹកស្អាត ទឹកដាំពុះ និងលាងដៃអោយបានញឹកញ៉ាប់។ ជំងឺឆ្លងជាធម្មតា ចាប់ផ្តើមពីតំបន់ដែលមានមនុស្សរស់ នៅច្រើន ប្រជាជនក្រីក្រនៅក្នុងទីក្រុងធំមួយដែលរស់នៅជាក្រុមធំក្នុងលក្ខណ័លំបាក់តែងតែមានបញ្ហា សុខភាព ពួកគេទទួលការអប់រំតិចតូចអំពីការថែរទាំងសុខភាព។ ទោះបីជាគេដឹង ក៏ពួកគេនៅតែមិន អាចជៀសរួចព្រោះគ្មានលុយ។ ឧទាហរណ៍ ពិតជាពិបាកណាស់សំរាប់មនុស្សដែលរស់នៅ ក្នុង ស្ងានភាពមួយដែលគ្មានអគ្គិសនី គ្មានមាស៊ីនត្រជាក់ ឬម៉ាស៊ីនដាំទឹកជាដើម បញ្ហាលុយធ្វើអោយ មនុស្ស មិនអាចទិញសូម្បីតែសាប៊ូដើម្បីលាងជំរះដៃ។ ការការពារជំងឺមានតម្លៃថោកជាការទិញ ថ្នាំព្យាបាលជំងឺ។ វាពិតជាមិនសាកសមទាល់តែសោះ ប៉ុន្តែប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាមេរិក ចំនាយលុយសំរាប់ព្យាបាលជំងឺច្រើនជាងការការពារជំងឺ។ គ្រូពេទ្យភាគច្រើនស្នាក់នៅតែក្នុងស្ងាប័ន មានតែគ្រូពេទ្យពីរបីនាក់តែប៉ុន្នោះ ដែលចេញទៅខាងក្រៅ ដើម្បីមើលថែរក្សាប្រជាជនក្រីក្រ ហើយត្រួត ពិនិត្យការលេបថ្នាំរបស់ពួកគេ ។ មានតែអ្នកស្មគ្រ័ចិត្តតែប៉ុន្នោះ ដែលជួយប្រជាជនក្រីក្រ។ តើអ្នកប្រើនូវ ព័ត៌មានទាំងអស់នេះយ៉ាងដូចម្តេច សំរាប់សុខភាពផ្ទាល់ខ្លួនរបស់អ្នក? ពេលដែលអ្នកដឹង ថានរណាម្នាក់ឈឺ កុំព្យាយាមនៅជិតគេ ប្រសិនបើអ្នកឈឺ មិនត្រូវប្រើ កន្សែង ងូតទឹកជាមួយគ្នា ប្រើចាន រួមគ្នាឡើយ។ កុំប៉ះពាល់របស់អ្នកដទៃ កុំប៉ះពាល់អ្នកដទៃ ហើយកុំចាប់ដៃគ្នា។ ហើយពន្យល់ ថាហេតុអ្វី? ទោះបីជាយ៉ាងណាក្តី អ្នកមិនចង់អោយគេគិតថា អ្នកមិនសមរម្យដែលរើសអើងគេនោះទេ លាងដៃយ៉ាងលឿន នៅពេលចាប់ដៃ អ្នកជំងឺ ឬអ្នកជំងឺដទៃទៀតនៅជុំវិញអ្នក។ អ្នកស្រាវជ្រាវ បន្តស្វែងរកវិធីសាស្រ្តដើម្បីព្យាបាល និងការពារជំងឺឆ្លង ក្នុងគ្រាដដែលនេះ វាពិតជាចំនេញលុយយ៉ាង ច្រើនសន្ទឹកសន្ធប់ នៅពេលដែលរាជរដ្ឋាភិបាល ចំនាយលុយលើការថែរក្សាការពារសុខភាព ជាជាងការចំនាយ ប្រាក់ដើម្បីព្យាបាលមនុស្សរាប់ពាន់នាក់។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons