Blogger Gadgets

Monday, February 20, 2012

ជំនាញអ្នកកាសែត ការថតរូបសាព័ត៌មាន

ជំនាញអ្នកកាសែត
1.       ត្រូវតែយល់អំពី ក្រមសីលធម៌ អ្នកកាសែត(Ethics)
2.       ត្រូវតែឯករាជ្រ(មិនត្រូវស្ថិតនៅក្រោមស្ថាប័ន ក្រុមហ៊ុន ណាមួយឡើយ ជាពិសេសអ្នកមានអំណាច)
3.       ភាពយុទ្ធិធម៌ និង ស្មើរភាព ជាចំនុចមួយសំខាន់ នៅពេល ដែលយើងសរសេរ អត្ថបទមួយ ត្រូវតែសរសេរ ការពិត និង មិនលំអៀង
4.       លក្ខណៈសំគាល់ អត្តសញ្ញាណ សំរាប់បុគ្គល់ម្នាកៗ មាន សារៈសំខាន់ណាស់ ជាពិសេសក្នុងនាមជាអ្នកកាសែត
5.       ត្រូវតែស្វែងរកាពិត ជានិច្ច
6.       គ្មានការប្រកាន់ជាតិ វណ្ណៈ ភេទ ឡើយ
7.       មនុស្ស ទាំងអស់ សិទ្ធតែ មានសិទ្ធបញ្ចេញមតិយោ បល់ ផ្ទាល់ខ្លួន ទៅលើព័ត៌មានអ្វីមួយ
8.       តើអ្នកគិតយ៉ាងដូចម្តេច នៅពេលដែលអ្នកបានទទួល មេដៃ គិត្តិយស​ពី នាយករដ្ឋមន្ត្រី ហ៊ុន​សែន (Medel Honor Pr HUN SEN ? បន្ទាប់ពីគាត់ គិតថា អ្នកបាន សរសេរ រឿងល្អសំរាប់គាត់?
             ការថតរូបសាព័ត៌មាន
1.       បើអ្នកចង់ក្លាយជាអ្នក ថតរូបសាព័ត៌មាន រូបថតដែលអ្នក ថតនោះ ត្រូវតែមានបង្គាប់ នូវ​គំនិត ពេលខ្លះគ្រាន់តែ​ ឃើញរូបថតរបស់អ្នកមយសន្លឹក ធ្វើអោយអ្នកមើល អាចគិតដល់ ការរស់នៅ​របស់ប្រជាជន ភាពក្រីក្រ ភាពរីកចំរើន វប្បធម៌ សន្តិសុខសង្គម  ជាពិសេស ការរក្សាទុក រូបភាពទាំងនោះ ត្រូវតែធានាសុវត្ថិភាព​ មួយរយភាគរយ មានន័យថា មិនត្រឹមតែរក្សាទុក នៅក្នុង​កុំព្យូទ័រ តែមួយមុខនោះទេ ព្រោះវានិងអាចខូច ឬបាត់បង់ ក្នុងពេលណាមួយ ជាក់ជាមិនខាន ដូចឆ្នេះ រូបថតដែលសំខាន់ត្រូវរក្សាទុក នៅគ្រប់ទីកន្លែង ដែលមានសុវត្តិភាព ដូចជានៅក្នុង Externals or Medias ផ្សេងៗ
2.       នៅពេលដែលគេសួររក នូវរូបថតណាមួយ អ្នកត្រូវតែ មាន នៅក្នុងបញ្ជីច្បាស់លាស់ ឧទាហរណ៍​ គេត្រូវការ រូបថត ដែលនៅសម័យ ខ្មែរក្រហមកាន់កាប់ស្រុកខ្មែរ ឬ ព្រិត្តិការណ៍សំខាន់ៗ ណាមួយ​ដែលបានកើតឡើងពីមុន នោះ ត្រូវតែជារបស់ខ្លួន មិនលួចថតចំលង​ ឬពីកន្លែងណាដែលមិនបានធ្វើដោយខ្លួនឯងនោះឡើយ។
3.       នៅពេលដែលអ្នកបាន ថតរូបនៅសម័យសង្គ្រាម នៅពេលនោះ​ស្ថានភាពនៅក្នុងពេលនោះ មិនសូវជា មានភាពរន្ធន់ប៉ុន្មាននោះទេ តែក្រោយមកអ្នកបានកែ រូបថតនោះអោយទៅជា ស្ថានភាពមួយ ដែលគួរអោយ ព្រឿព្រួញ ជាទីបំផុតនោះ ប្រសិនបើអ្នក ជំនាញការ បានពិនិត្យឃើញថា អ្នកបានធ្វើការក្លែងបន្លំ ជាលទ្ធផល អ្នកត្រូវបានគេ បណ្តេញចេញ ហើយមិនអនុញ្ញាតអោយ ធ្វើការងារនោះបន្តទៀតឡើយ។
4.       ឧទាហរណ៍ តើអ្នកគិតយ៉ាងដូចម្តេច ប្រសិនបើអ្នកបាន ឃើញរូបថត របស់ អ្នកការសែត ជន់ជាតិអាឡឺម៉ង់ ក្នុងស្ថានភាព ជាឈុតងូតទឹក ? លោក ម៉ៅសេទុង នៅឆ្នាំ ១៩៧០?​ និងលោក បារ៉ាក់អូបាម៉ា នៅឆ្នាំ ២០១១?
5.       នៅពេលដែលយើងចង់ក្លាយជា អ្នកថតរូបដ៏ជំនាញ និង មានវិជ្ជាជីវៈច្បាស់លាស់ យើងត្រូវ តែចាប់ផ្តើមរៀន ថតរូប នូវរាល់រូបភាពទាំងអស់ដែលយើងបានថត ត្រូវតែ យកមកពិនិត្យជាមួយអ្នកដទៃ ដែលមានជំនាញថត រូបដែរហើយ ម្នាក់ៗត្រូវតែចូលរួម រិះគន់ដើម្បីស្ថាបនា នូវចំនុចខ្វះខាតទាំងឡាយណា កើតឡើងនូវពេលដែល យើងបានថតហើយ។ អ្នកជំនាញថតរូប មិនមែនរៀននៅ   ​ក្នុងសាលា ដែលបានបង្រៀនថតនោះទេ តែជាមនុស្ស ម្នាក់ ដែលចូលចិត្តថតរូប ដោយមានការត្រិះរិះពិចារណា ទៅលើរូបដែលយើងបានថតនោះ ។
6.       ដើម្បីថតរូបបានល្អ មិនមែនប្រើ កាមេរ៉ា Digital ទេ ព្រោះវា មិនតម្រូវ អោយើងធ្វើការកំណត់ការប្រើមុខងារក្នុងពេល ថតឡើយ វាតែងតែ កំណត់អោយយើងដោយស្វ័យ ប្រវត្តន៍។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons