Blogger Gadgets

Saturday, March 10, 2012

ការសង្គ្រោះបឋម

ស៊ី ភី អា(CPR) តំនាងអោយពាក្យ ដំណើរទាក់ទងសួតនិងបេះដូង(Cardiopulmonary Resuscitaion) ពាក្យកាដ្យូ (Cadio) ជាភាសាពេទ្យ ដែលមានន័យថា សួត ឯពាក្យ រីសុសស៊ីអេត(Resusciate) មានន័យថាស្លាប់ហើយរស់ឡើងវិញ។ CPR ធ្វើអោយបេះដូង និងសួត មនុស្សស្លាប់ហើយ រស់ឡើងវិញ បន្ទាប់ពីវាបានឈប់ធ្វើការ។ រឿងនេះពិតជាមិនគួរអោយជឿ ដែលអាចព្យាបាលមនុស្សដែលស្លាប់ភ្លាមៗ អោយរស់ឡើងវិញ។ វាជាការភ្ញាក់ផ្អែលមួយ ប្រហាក់ ប្រហែលនិងបច្ចេកវិទ្យាទំនើបបច្ចុប្បន្នផងដែរ ដែលមនុស្សសាមញ្ញក៏អាចធ្វើបានដែរ ដោយប្រើសួត របស់អ្នកដក់ដង្ហើមចូលទៅក្នុងខ្លួនអ្នកជំងឺ តាមរយៈមាត់ហើយធ្វើអោយសួតនិងបេះដូងអ្នកជំងឺធ្វើការ។ ដាក់ដៃសង្កត់លើទ្រូង ចាប់ផ្តើមសង្កត់វាជាការងាយស្រួលណាស់។ បេះដូងជាសាច់ដុំដ៏ធំមួយដែលបូម ឈាមចេញពីសរសៃឈាមក្រហម ដែលស្ថតនៅកណ្តាលទ្រូងខាងក្រោយឆ្អឹងទ្រូង សួតនៅសងខាង បេះដូង។ ដង្ហើមចូលតាមរយៈមាត់និងច្រមុះហើយចូលតាមបំពុងខ្យល់ទៅកាន់សួត ដឹកនាំអ៊ុកស៊ីសែន ទីកកាន់ក្នុងខ្លួនង ខណៈពេលដែលឈាមធ្វើដំនើរទៅកាន់សួត វាទទួលយកតែអុកស៊ីសែន ចូលទៅក្នុង កោសិកា ហើយនាំចេញមកវិញនូវកាបូន ឌែអ៊ុកស៊ីតដែលអស់សារធាតុចិញ្ចឹម ហើយសួតបញ្ជួនចេញមកក្រៅតាមរយៈបំពង់ខ្យល់។ ពេលដែលបេះដូងឈប់លូត មនុស្សឈប់ដកដង្ហើម រាល់ដំណើរការ ទាំងអស់ក៏បញ្ចប់ គ្មានអុកស៊ីសែនចូលទៅក្នុងសារពាងកាយ ហើយឈាមឈប់បញ្ជួនទៅក្នុងសរសៃ ឈាមក្រហម ការគាំងបេះដូងចាប់ផ្តើមម្តងទៀត។
មានស្ថានភាពជាច្រើនដែលអាចអោយបេះដូងគាំងដំនើរការ ហើយយើងអាចធ្វើអោយដំនើរកា ឡើងវិញ យើងប្រើវិធីនេះនៅពេលដែលបេះដូងទទួលរងការប៉ះទង្កិច ឬឈប់លូត បេះដូងមានបញ្ហានៅពេលដែលយើងមិនអាចស្រូបយក់អុកស៊ីសែនគ្រប់គ្រាន់ ដែលកើតឡើងដោយសារតែ សរសៃឈាម ចង្អៀតណែន ឬត្រូវបានស្ទះ។ កោសិការសាច់ដុំបេះដូងដែលផ្គត់ផ្គង់ដោយអុកស៊ីសែនបានងាប់ ដោយសារតែមិនបានទទួលអុកស៊ីសែន។ ផ្នែកមួយនៃអាការៈរោគជាអារម្មណ៍តឹងតែង និងចង្អៀតចង្អល់ ឬឈឺចាប់ក្នុងទ្រូង រហូតដល់រយៈពេលពីរនាទី។ អ្នកជំងឺចាប់ផ្តើមបែកញើស អស់កំលាំង ដកដង្ហើមថប់ៗ ហើយមានអារម្មណ៍ចង់ក្អួតចង្អោរ។ ប៉ុន្តែប្រហែលជាមិនអាការៈអ្វីទេ បេះដូងឈប់លូតភ្លាមៗ ហើយមនុស្សឈប់ដកដង្ហើម។ ប្រសិនបើយើងធ្វើចលនាបេះដូងភ្លាមៗ មនុស្សនោះនិងអាចរស់ឡើងវិញ។ ការធ្វើចលនាបេះដូង អាចប្រើប្រាស់នូវពេលដែល នរណាម្នាក់ត្រូវ ខ្សែភ្លើងឆក់ ប្រសិនបើភ្លើងដែលឆកនោះមានចំនួនគ្រប់មនុស្សនិងស្លាប់មួយរំពេច។ ការឆកខ្សែរភ្លើង ជាធម្មតាឆកនៅពេលដែលនរណាម្នាក់ធ្វើការមិនប្រយ័ត្នជាមួយនិងអគ្គិសនី ឬវាអាចនៅពេលដែលមាន រន្ធះបាញ់។
ស្ងានភាពទីបីគឺ នូវពេលដែលនរណាម្នាក់លង់ទឹក ឬស្លាប់ក្នុងទឹក ដែលកើតឡើត ជាញឹកញ៉ាប់ នៅរដូវក្តៅដែលមនុស្សម្នាចូលចិត្តទៅងូតទឹក ក្មេងៗអាចងាយលង់ទឹកនៅពេលដែលគេនៅតែម្នាក់ឯង នៅក្នុងអាងទឹក ដាក់ក្បាលសំយុងចុះក្រោម អាចអោយគេដក់ដង្ហើមឡើងវិញ នៅពេលយកទឹកចេញពី បំពុងខ្យល់។ មានវិធីបីយ៉ាងសំខាន់ដែលអាចអោយការធ្វើចលនាបេះដូងប្រើប្រាស់ ហើយក៏មានសល់ នុវវិធីមួយចំនួនដែលគេមិនសូវប្រើផងដែរដូចជា៖ នរណាម្នាក់ដែលស្ថិតនៅក្នុងអាគាដែលកំពុងឆេះ ហើយមិនបានស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ ដោយសារតែផ្សែងច្រើនពេក។ មនុស្សមួយចំនួនទៀត ដែលខឹងខ្លាំង ឬត្រូវសត្វល្អិតតិច នោះក៏អាចធ្វើអោយបេះដូងលែងដើរដែរ។
ការធ្វើចលនាបេះដូងជាគំរូជំនួយបឋម មនុស្សសាមញ្ញម្នាក់អាចជួយសង្គ្រោះបឋម មុននិងមាន ជំនួយពីជំនាញច្បាស់លាស់មកដល់បើមិនដូចនេះទេ អ្នកនោះនិងត្រូវបាត់បង់ជីវិត។
នៅធ្វើចលនាបេះដូងអោយអ្នករងគ្រោះ អ្នកត្រូវដកដង្ហើមដោយផ្ទាល់ទៅក្នុងមាត់អ្នកជំងឺ បន្ទាប់មក ធ្វើការប៉ះសង្កត់ បេះដូងនៅចំកណ្តាលទ្រូងហើយត្រូវធ្វើទាំងពីរបែបនេះដូរចុះឡើងៗ។
ការរៀនធ្វើចលនាបេះដូងមានភាពងាយស្រួល អ្នកមិនចាំបាច់ទៅរៀនពីសៀវភៅនោះទេ ដោយគ្រាន់តែអនុបវត្តធ្វើការសាកល្បងនៅមុខអ្នកជំនាញម្នាក់ហើយប្រាកដថាអ្នកបានធ្វើត្រឹមត្រូវ។
អ្នកត្រូវតែដឹងថា ក្នុងរយៈពេលបួននាទី ប្រសិនបើខួរក្បាលមិនបានទទួល អុកស៊ីសែនទេ នោះខួរក្បាល និងត្រូវបំផ្លាញ។ នៅពេលដែលមាននរណាម្នាក់គាំងបេះដូង ត្រូវតែជួយធ្វើចលនាលបេះដូងភ្លាមៗ ឬកាន់តែឆាប់តាមដែលអាចធ្វើបាន ហើយត្រូវតែចេះធ្វើអោយល្អហើយ លឿនទៀតផង។
ប្រសិនបើនរណាម្នាក់មានបញ្ហាបេះដូង នូវពេលដែលទៅងូតទឹក ឬចង់ទៅធ្វើការជាជាងអគ្គិសនី អ្នកគួរ តែរៀនពីវិធីសង្រ្គោះបឋម តាមពិតមនុស្សគ្រប់រូបត្រូវតែចេះតែម្តង ក្នុងករណីចាំបាច់។
មនុស្សគ្រប់រូបអាចរៀននៅតាម មន្ទីពេទ្រ ឬសួរព័ត៌មានអង្គការ កាកកាបាតក្រហម។
ការចេះវិធីសង្គ្រោះបឋមមានតម្លៃបំផុត ព្រោះវាឱកាសទីពីរសំរាប់ជីវិតមនុស្ស។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons