Blogger Gadgets
skip to main |
skip to sidebar
- តើអ្វីទៅជាអ៊ីនធឺណិត? ហេតុអ្វីបានជាត្រូវរៀន អំពីអ៊ីធឺណិត? តើយើងអាចធ្វើ អ្វីខ្លះជាមួយអ៊ីនធឺណិត ? ដើម្បីប្រើប្រាស់អ៊ីនធឺណិតបានយើងត្រូវការអ្វីខ្លះ?
- អ៊ីធឺណិតជា ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅលើសកលលោក ដែលមានទំនាក់ទំនងគ្នា រវាងកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយទៀត ឬទៅកាន់ កុំព្យូទ័រជាច្រើននៅលើពិភពលោក។
- បានជាយើងត្រូវការរៀន អ៊ីធឺណិតព្រោះ វាជាប្រភពឯសារយ៉ាងច្រើន សន្ធឹកសន្ធប់ និងជាប្រព័ន្ធទំនាក់ទំនងដ៏មានប្រសិទ្ធភាពទាំងក្នុងនិក្រៅ ប្រទេស ជាពិសេសសំរាប់ការផ្សាយនូវព័ត៌មានផ្សេងៗ សំរាប់រកប្រាក់ ចំនូល និងមិនរកប្រាក់ចំនូល។
- យើងអាចធ្វើការជាច្រើននៅលើ អ៊ីធឺណិត ដូចជា៖
- ស្វែងរកព័ត៌មាន
- កំសាន្ត រួមមាន វីដីអូ ចំរៀង រូបភាព ផ្សេងៗ
- ចែកចាយព័ត៌មាន
- រក្សាទុក្ខឯសារជាប្រវត្តិសាស្រ្ត ឬរឿងរ៉ាវផ្សេងៗ
- បង្កើត បណ្តាញទំនាក់ទំនងសង្គម ដូចជា វិបសាយ ប្លក់ ឬប្រភេត CMS សំរាប់ផ្សព្វផ្សាយ និងលក់ផលិតផល ឬអចនទ្រព្យផ្សេងៗជាច្រើន
- ស្វែងរកឯកសារសំរាប់ការរៀន និងការបង្រៀន និងមានការប្រើប្រាស់ ជាច្រើនទៀតដែលខ្ញុំមិនបានរៀនរាប់អស់។
- ជាការងាយស្រួលបំផុតសំរាប់ការប្រើអ៊ីធឺណិត ដូចជា៖
- កុំព្យូទ័របានភ្ជាប់ជាមួយ និងប្រភពចែកចាយអ៊ីធឺណិត
- ប្រើប្រាស់អ៊ីនធឺណិតប្រាវសឹ(Internet Browsers) ដែលមាន ៖
- Internet Explorer
- Google Chrome
- Mozzila Firefox និងមាន Browsers ជាច្រើនទៀត។
- ស្គាល់ វិបសាយ(Web Sites) វិបអាដ្រេស(web Addresses) ឬយូអាអិល (URL)
- ជាពិសេសត្រូវដឹងថា ចង់ចូលកាន់កន្លែងណា? ហើយធ្វើអ្វី? ពុំដូចច្នោះទេ អ្នកនិងបាត់បង់ការគ្រប់គ្រងខ្លួនឯង។
2. តើដូចម្តេចហៅថា ប្រាវសឹ(Browsers)?
- ជាកម្មវិធីប្រើប្រាស់សំរាប់ អោយអ្នកប្រើអ៊ីនធឺណិត អាចធ្វើការងារផ្សេងៗទៅក្នុង សឺវឺ(Server) ដែលយើងអាចកែសំរួល និងបញ្ជូនព័ត៌មានផ្សេងៗបាន។
3. តើអ្វីទៅដែលហៅថា Web Site? Web Address? URL?
- Web Site=Web Address=URL=Uniform Resource Locator គឺជាឈ្មោះតែមួយគត់សំរាប់ទីតាំងមួយដែលបានបង្កើត ឡើង ដែលក្នុងពិភពលោកមិនអាចមានពីរដែលមានឈ្មោះ ឬអាស័ដ្ឋានតែមួយឡើយ។ ឧទាហរណ៍ៈ គេអាចសរសេរបានបីប្រភេទដែលស្ថិននៅទីតាំងតែមួយ គឺ http://www.donboscosihanoukville.org=www.donboscosihanoukville.org= donboscosihanoukville.org ទាំងបីខាងលើនិងរាប់លានទៀតគេហៅថា URL។
4. តើពេលខ្លះហេតុអ្វីមាន WebSiteមួយចំនួនមានបញ្ចប់ដោយ Extensions មួយចំនួនដូចជា៖ .com, .com.kh, .org, .edu for example:
- www.cam111.com
- http://donboscohotelschool.com
- http://regentschoolsihanoukville.com/
- www.interior.gov.kh
- www.vokk.net
- នៅពេលយើងឃើញមាន .edu គឺសំរាប់សំគាល់សលារៀន ឬស្ថាបណ័អប់រំផ្សេងៗ
- ហើយ kh គឺសំរាប់សំគាល់ ខ្មែរ តែប៉ុន្នោះ
- com សំរាប់សំគាល់ ក្រុមហ៊ុន
- org សំរាប់សំគាល់ អង្គការ
- gov សំរាប់សំគាល់ រាជរដ្ឋាភិបាល ទាំងនេះជាឧទាហរណ៍មួយតូចតែប៉ុន្នោះ នៅមានជាច្រើនទៀត។
Posted in: ចំនេះដឹង
Email This
BlogThis!
Share to Facebook
1 comments:
សូមរីករាយស្វែងយល់ទាំងអស់គ្នា បើមានកំហុសឆ្គង សូមផ្តល់នូវមតិ ដើម្បីជួយស្ថាបនាខ្ញុំផង។ សូមអរគុណ!!!!!!
Post a Comment