Blogger Gadgets

Friday, July 8, 2011

ការជ្រើរើសសិស្ស្ថថ្មីនៅសាលាដុនបូស្កូខេត្តព្រះសីហនុឆ្នាំ២០១១-២០១៣

ដុនបូស្កូ ស្ពត
ឱកាស់ថ្មី.........ឆ្នាំសិក្សាថ្មី......ពីសាលាបចេ្ចកទេសដុនបូស្កូខេត្តព្រះសីហនុ....................។
សាលាបច្ចេកទេស ដុនបូស្កូខេត្តព្រះសីហនុ យើងខ្ញុំមានកិត្តិយស សូមជំរាបជូនដំណឹងដល់
អស់លោក លោកស្រី និង សិស្សានុសិស្ស​ដែលទើបនិងបញ្ចប់ការសិក្សានៅសាលារដ្ឋកំរិត ទុតិយភូមិទាំងអស់អោយបានជ្រាបថា សាលាយើងខ្ញុំនិងចាប់ផ្តើមធ្វើការទទួលសិស្ស...
និង និសិត្ស អោយចូលរៀន ក្នុងឪកាស់ឆ្នាំសិក្សាថ្មីឆ្នាំ ២០១១­-២០១៣ និងធ្វើការទទួលពាក្យ
សំភាសន៍ ចាប់ផ្តើមពិថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០១១។ មុខជំនាញដែលសិស្សានុសិស្សត្រូវសិក្សារយះពេលពីរឆ្នាំ មានដូចជា៖
ផ្នែកយន្តសាស្រ្តទូទៅ  ផ្នែកអគ្គិសនី  ផ្នែកយន្តសាស្រ្តរថយន្ត  ផ្នែកលេខាធិការ  ផ្នែកទំនាក់ទំនងសង្គម  និង ផ្នែកសណ្ឋាគារ។ លក្ខ័ណតិករបស់បេក្ខជន
បេក្ខនារីដែលត្រូវត្រៀមខ្លួនមកដាក់ពាក្យប្រលងមានដូចជា៖
1.      ត្រូវមកជាមួយឪពុកម្តាយ ឬ អាណាព្យាបាល
2.      នាំមកជាមួយនូវលិខិតបញ្ជាក់បានប្រឡងជាប់ ឬ ធ្លាក់បាក់ឌុប
3.      នាំមកនូវជាមួយរូបថតទំហំ៤x ចំនួន៣សន្លឹក
4.      ត្រូវយកសៀវភៅគ្រួសារថតចំលងមួយច្បាប់ រួមនិងច្បាប់ដើម
ប្រញាប់ឡើងកុំអោយឱកាស់ដ៏ល្អនេះកន្លងផុតអោយសោះ...........!។
បញ្ជាក់៖ សាលាបច្ចេកទេសដុនបុស្កូ ទើបនិងបង្កើតទីតាំងថ្មីមួយទៀត ដែលស្ថិតនៅក្នុង
ភូមិថ្មី ឃុំ ជ្រៃធំ ​ខេត្តកែប។ សំរាប់សិស្សានុសិស្សដែលមានបំណង ចង់បន្តការសិក្សានៅ
សាលា ​ ដុនបូស្កូ កែប ត្រូវមកដាក់ពាក្យប្រលង និង សំភាសន៍ នៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។ មិនត្រឹមតែប៉ុន្នោះសំរាប់ប្អូនៗ ដែលរៀនចប់ត្រឹមកំរឹតថ្នាក់ទី០៩
ហើយមានបំណងចង់សិក្សាចំណោះដឹងទូទៅ សាលាមានបើកបង្រៀនចាប់ពីកំរិតថ្នាក់ទី១០
ដល់ថ្នាក់ទី១២ សិស្សានុសិស្សដែលរៀននៅសាលាយើងខ្ញុំ មានសិទ្ធប្រឡងយកសញ្ញាប័ត្រ
គ្រប់កំរិតដុចសិស្សរៀននៅសាលារដ្ឋ និងមានតំលៃស្មើគ្នាផងដែរ៕ ទទួលសិស្សថ្មីទាំងក្នុង
និងក្រៅសាលា ដុនបូស្កូ តំលៃសិក្សាគឺ ១០ដុល្លាក្នុងមួយខែ សិក្សាចាប់ពីម៉ោង
:៣០ នាទីល្ងាច ដល់ម៉ោង៨:៣០យប់។ អាស័យដ្ឋានសាលាបច្ចេសដុនបូស្កូ ខេត្តព្រះសីហនុ
យើងខ្ញុំមានទីតាំងស្ថិតនៅ មណ្ឌល់ប្រាំ សង្កាត់បួន ខ័ណ្ឌ មិត្តភាព ខេត្តព្រះសីហនុ ទំនាក់ទំនងទូរសព្ទ័លេខ ០៣៤ ៩៣៣ ៧៦៤ ។ សូមអរគុណ !

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons